ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការជ្រើសរើសលំនៅដ្ឋានរស់នៅ ដែលមានផាសុខភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រួសារអភិជន។
បុរីវិមានសំណាងបានបង្ហាញ នូវជម្រើសល្អមួយចំនួនដូចជា បើលោកអ្នកចង់បានផ្ទះវីឡាធំ ក្នុងទីតាំងល្អ ហើយប្រកបដោយ ឯកជនភាព សុវត្ថិភាព ប្រណិតភាព និងភាពឧត្តុង្គឧត្តមបំផុត សូមជ្រើសរើសយកវីឡា អ៊ីមភើរៀល ក្នុងគម្រោងទី12 និងទី15 បុរី វិមានភ្នំពេញ ឌឹ សេនត្រល ខាប់ភីថល។
ចំណែកប្រភេទ វីឡាទោល អ៊ីមភើរៀលមានរចនាបថបែបក្លាសិក៖
– ទំហំដីធំចាប់ពី 31.8ម x 28ម រហូតដល់ 49.41ម x 28ម
– ទំហំផ្ទះ 13.5ម x 15.2ម
– មានកម្ពស់ 3ជាន់
– បន្ទប់ទទួលភ្ញៀវ 2
– បន្ទប់ជួបជុំគ្រួសារ 1
– បន្ទប់ចម្អិនអាហារ 1
– បន្ទប់ទទួលទានអាហារ 1
– បន្ទប់ធ្វើការឯកជន 1
– បន្ទប់អាសនៈ 1
– បន្ទប់គេងចំនួន 6
– បន្ទប់ទឹកចំនួន 7
– និងមានទីធ្លាជុំវិញផ្ទះធំទូលាយ អាចច្នៃធ្វើជាសួនច្បារឯកជន ឬជាចំណតរថយន្តបានជាច្រើន។
គម្រោងទី12 និងទី15 នេះមានទីតាំងស្ថិតនៅតាមបណ្តោយវិថី ឯ.ឧ ជា សុផារ៉ា(598) ចម្ងាយត្រឹមតែ400ម៉ែត្រ ពីមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្ត (ឆៀក) ខាងក្រោយជាប់ជាមួយមហាវិថី30ម៉ែត្រ ឆ្ពោះទៅផ្សារអ៊ីអន2 និងក្រសួងដែនដី និងជាគម្រោងដែលចែកដាច់ពីគ្នា រវាងប្លុកប្រកបអាជីវកម្ម និងប្រភេទវីឡាដាច់ពីគ្នា៕