ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិស័យអចលនទ្រព្យ នៅតែជាវិស័យល្អខ្លាំងនាពេលបចុប្បន្ននេះ តែវិស័យនេះត្រូវបានលាបពណ៌ប្រផេះ ដោយអ្នកប្រឡូកក្នុងវិស័យនេះដូចគ្នា។
លោកCooler Tanម្ចាស់គំរោងអភិវឌ្ឍន៍ដីឡូត៍បូកគោលែន និងគំរោងឆ្នេរសមុទ្រកោងកាង នៅក្នុងខេត្តកំពត និងខេត្តកែបបានបង្ហាញទស្សនៈយល់ឃើញរបស់ខ្លួនថា ម្ចាស់គម្រោងខ្លះចាប់ផ្តើមឈានជើងប្រឡូកក្នុងវិស័យនេះ ហើយក៏ចាប់ផ្តើមចូលរួមសំលាប់វិស័នេះផងដែរ ដោយបន្សល់ទុករបួសស្នាមដ៏ឈឺចាប់ ដល់អ្នកស្រលាញ់វិស័យអចលនទ្រព្យ អ្នកទិញលែងហ៊ានទិញ អ្នកលក់លែងហ៊ានលក់។
លោកបញ្ជាក់ថា “សំរាប់ទស្សនៈរបស់ខ្ញុំផ្ទាល់ យើងត្រូវញែកចេញ រវាងអ្នកអភិវឌ្ឈន៏អចលនទ្រព្យល្អ និងអ្នកអភិវឌ្ឈន៏អចលនទ្រព្យមិនល្អ ពេលខ្លះយើងទិញចំប៉ះគម្រោងអ្នកអភិវឌ្ឈន៏អចលនទ្រព្យមិនល្អ លទ្ធផលទទួលបានគឺខាតបង់ បាត់បង់ របួស និងឈឺចិត្ត”។ លោកបន្ថែមថា “យើងមិនត្រូវដោយសាតែរឿងនេះ ធ្វើអោយយើងបោះបង់ចោលគំនិត វិនិយោគអចលនទ្រព្យទេ អ្វីដែលត្រូវកែគឺត្រូវរៀនសូត្យ ពីរបៀបស្គាល់អោយច្បាស់នូវគម្រោងអភិវឌ្ឈន៏ល្អ និងគម្រោងអភិវឌ្ឈន៏មិនល្អ ពេលចេះជំនាញនេះច្បាស់ហើយ យើងលែងខាតបង់ទៀតហើយ ព្រោះអ្នកដែលគេចេះច្បាស់ គេកំពុងទទួលបានផលជាទីគាប់ចិត្ត សប្បាយចិត្ត និងបន្តទិញថែម និយាយអោយខ្លីបើយើងចេះយើងទិញចំណេញ បើមិនចេះគឺទិញខាតបើមិនយល់មិនស្គាល់ទិញអត់បានទ្រព្យទេ គេបោកអស់”។
លោកបន្តថា ចំពោះអ្នកលក់អចលនទ្រព្យវិញ ពុំគួរផ្តោតតែលើផលប្រយោជន៏ជាធំទេ ត្រូវផ្តោតលើគម្រោងអភិវឌ្ឈន៍ល្អជាធំ មិនទាមទាបានប្រយោជន៏ច្រើនពេកទេ តែទាមទាបានប្រយោជន៍រហូតយូអង្វែង។ អ្នកលក់ពូកែមិនមែនអោយតែលក់ចេញគឺពូកែទេ ទាល់តែលក់ឈ្នះ ឈ្នះ ឈ្នះ ទាំង3ទើបពូកែ ពោលគឺម្ចាដ់ដីក៏ចំណេញ អ្នកទិញក៏ចំណេញ យើងអ្នកលក់ក៏ចំណេញ បើភាគីណាមួយខាត លក់អត់បានយូទេ ផលក៏អត់បានវែងដែរ។
លោកCooler Tanបានបន្ថែមថា បើយើងមិនចេះបែងចែកគម្រោងល្អ និងគម្រោងមិនល្អទេ យើងនឹងងាយធ្លាក់ចូលផ្លូវទាល់ក្នុងវិស័យលក់អចលនទ្រព្យ នៅពេលគម្រោងមានបញ្ហា ភ្ញៀវមានបញ្ហា យើងក៏មានបញ្ហាដែរ ហើយយើងនឹងក្លាយខ្លួនជាអ្នកចូលរួមសំលាប់វិស័អចលនទ្រព្យដូចគ្នា។
ក្នុងសម័យកាលបចុន្បន្ននេះ បើយើងកំពុងតែបន្តសកម្មភាពលក់យ៉ាងសកម្ម មានន័យថាយើងកំពុងខិតខំ លើកស្ទួយវិស័យអចលនទ្រព្យខ្លាំដូចគ្នា ត្រូវខិតខំ តស៊ូ ប្រឹងប្រែងបន្ថែមទៀត ទោះវិស័នេះ ប្រឡាក់ព៌ណប្រផេះខ្លះក៏ដោយ ក្រោយពេលភ្លៀងធាតុដើមព៌ណអ្វី នៅតែជាព៌ណណឹងដដែល។
លោកCooler Tanបានបន្តទៀតថា ប្រសិនបើយើងកំពុងប្រឡូកហើយបាក់ទឹកចិត្ត ចង់បោះបង់ចោល កុំទាន់អស់សង្ឃឹម ពេលខ្លះមិនមែនយើងលក់មិនចេញទេ មកពីយើងនៅជាមួយអ្នកលក់មិនចេញដូចគ្នា។ អ្នកនិយាយថាពិបាកលក់ មកពីគាត់លក់មិនចេញ មិនមែនគ្រប់គ្នាសុទ្ធតែលក់មិនចេញទេ។ អ្នកនិយាថាវិស័អចលនទ្រព្យអត់ល្អ មកពីគាត់មិនមានលុយទិញអចលនទ្រព្យទុក។ អ្នកនិយាយថាគម្រោងលក់ដីគឺបោក មកពីគាត់មិនទាន់ ស្គាល់គម្រោងស្រពច្បាប់គឺបែបណា? អោយតែយើងចេះរើសគម្រោងល្អ នៅជាមួយអ្នកពូកែលក់ មានមេដឹកនាំល្អ យើងនឹងចាប់ផ្តើមលក់ចេញ លែងបាក់ទឹកចិត្តទៀតហើយ។
ឆ្លើយតបចំពោះអ្នកបោះបង់ លោកCooler Tanបានលើកឡោះងថា ចំពោះអ្នកបានបោះបង់អាជីព អ្នកលក់អចលនទ្រព្យរួចហើយ កុំមានគំនិតអវិជ្ជមានពេក បើស្រលាញ់ចូលចិត្តអាចសាកល្បងម្តងទៀត។ ជួនកាលមិនមែនមកពីយើងធ្វើវាមិនបានទេ គឺមកពីយើងចាប់ផ្តើមធ្វើវា តាមផ្លូវមិនត្រឹមត្រូវតាំងពីដំបូងម្លេស។ មិនមែនអោយតែចូលគឺចេះទេ បើចូលមិនត្រូវក្បួនទោះចូល១០ឆ្នាំ ក៏នៅតែមិនបានផលដែរ។
លោកបញ្ជាក់ថា “ទាល់តែយើងរកផ្លូវត្រូវឃើញសិន ទើបអាចបង្កើនល្បឿនបាន បើដើផ្លូវខុស ល្បឿនកាត់តែលឿនខុសកាន់តែខ្លាំង តែទោះជាយ៉ាងណាក៏ដោយ អ្វីៗអាចចាប់ផ្តើមថ្មីបានទាំងអស់ អោយតែមានភាពក្លាហាន ក្រោកឈរឡើងម្តងទៀត ស្រពពាក្យចាស់ថា ឆាប់ខុសឆាប់ត្រូវ ក្រខុសក្រត្រូវ អត់ខុសអត់ត្រូវដូចគ្នា”៕