ដោយៈ គង់ សូរិយា
កំពតៈ ជាមួយសមិទ្ឋផលដ៏ល្បីល្បាញ គឺនាឡិកាយក្ស និងសេះសមុទ្របាញ់ទឹក អភិបាលខេត្តកំពតលោកម៉ៅ ធនិន បាននិងកំពុងបន្តលើកកំពស់សោភ័ណភាពទីក្រុងកំពត ។
ជាក់ស្តែងលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីបញ្ហារុះរើសំណង់និងបើកផ្លូវមាត់ព្រែក ចាប់ពីគល់ស្ពានចាស់ដល់ស្ពានថ្មីត្រើយខាងលិច និងចុះដល់ទីតាំងជាក់ស្ដែង ជាមួយប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ដើម្បីកំណត់យកទំហំទីតាំងរុះរើ ដើម្បីរៀបចំសោភណភាពបន្ថែមទៀត ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
នៅក្នុងថ្ងៃដដែល លោកអភិបាលខេត្ត ក៏បានបន្តចុះដល់ទីតាំងដើម្បីរៀបចំផ្សារលក់គ្រឿងសមុទ្រ នៅលើស្ពានចាស់ក្បាលរមាសក្នុងស្រុកទឹកឈូ ខេត្តកំពត៕