(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានសហការគ្នារៀបចំ «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសក្តានុពលទេសចរណ៍ និងផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។
ការផ្សព្វផ្សាយនេះខណៈប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននឹងកំពុងបង្កឱ្យមានការយល់ច្រឡំ និងផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរ។