ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុក គឺធនាគារកាណាឌីយ៉ា អ៊ិនវេសមេនហូលឌីង ក.អ និងក្រុមហ៊ុនហ្វុលលើតុន នៃប្រទេសសិង្ហបុរីបានវិនិយោគរួមគ្នាលើប្រព័ន្ឋទូទាត់សាច់ប្រាក់បែបឌីជីថល ជាអ្វីដែលក្រុមហ៊ុនទាំងពីរមើលឃើញភាពវិជ្ជមានក្នុងឧស្សាហកម្មនេះ។
នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន ហ្វុលលើតុន និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតារាផេ លោក Loh Niap Juan បានថ្លែងឲ្យដឹង ក្នុងបើកពិធីសម្ភោធក្រុមហ៊ុននាព្រឹកថ្ងៃទី១១ ធ្នូនេះថា សេវាទូទទាត់តាមប្រព័ន្ធឌីជីថល អាចផ្លាស់ប្តូរទិដ្ឋភាពសេវាកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេសដទៃទៀតជាច្រើនជាពិសេសនៅប្រទេសចិន។ លោកបន្តថា ប្រទេសកម្ពុជា កំពុងស្ថិតនៅចំណុចបត់បែនមួយក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល ប៉ុន្តែយ៉ាងណាក៏ដោយលោកសង្ឃឹមថា តារាផេ នឹងបង្កើតបានភ្នាក់ងារបស់ខ្លូនដល់ទៅ២៦០០ កន្លែងនៅចុងឆ្នាំ២០១៩ខាងមុខ ដើម្បីធានាអតិថិជននឹងទទួលបាន សេវាកម្មកាន់តែរហ័សទាន់ចិត្ត។
-->
នាយកប្រតិបត្តិធនាគាកាណាឌីយ៉ា លោក Quah Boon Leng បានលើកឡើងផងដែរថា ស្របពេលដែលប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងលឿន ក្រុមហ៊ុនក៏កំពុងធ្វើការអភិវឌ្ឍខ្លួនឥតឈប់ឈរ ដើម្បីបង្កើតសេវារហ័សទាន់ចិត្ត មានសុវត្ថិភាព ជូនអតិថិជន។ លោកបន្តថា តារាផេ ជាបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យប្រជាពលរដ្ឋកាត់បន្ថយការកាន់សាច់ប្រាក់ ដោយផ្ទាល់យកទៅប្រើប្រាស់លើទីផ្សារ វាផ្តល់ភាពងាយស្រួល ទំនុកចិត្ត ឆាប់រហ័ស ដែលអតិថិជនអាច ធ្វើការដកប្រាក់ ដាក់ប្រាក់ បញ្ចូលកាតទូរស័ព ទូទាត់កម្ចីតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងទូទាត់ វិក្កយបត្រជាមួយក្រុមហ៊ុនជាដៃគូផងដែរ។
លោកស៊ុំ សន្និសីទទេសាភិបាលរងធនាគាជាតិនៃកម្ពុជាបានថ្លែងថា ការបើកសម្ពោធសេវាថ្មីនេះ ជាជម្រើសថ្មីមួយទៀតសំរាប់អតិថិជន ជាមួយការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប សម្បូរបែប និងធានាបាននូវប្រសិទ្ធិភាព គុណភាព និងតម្លៃសេវាកាន់តែមានភាពប្រគួតប្រជែង។លោកបន្តថា ស្របពេលប្រទេសជាតិមានការរីកចម្រើន វិស័យធនាគាក៏មានការីកច្រើន គួអោយកត់សម្គាល់ផងដែរ និងនៅតែបន្តគាំទ្រសំខាន់សំរាប់ការអភិឌ្ឍសេដ្ឋកិច្ចជាតិ៕