កម្ពុជា សឹង្ហ​បុរី រួមគ្នា​វិនិយោគ​លើ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ថ្មី

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន​ក្នុងស្រុក គឺ​ធនាគារ​កាណាឌីយ៉ា អ៊ិន​វេស​មេន​ហូល​ឌី​ង ក.អ  និង​ក្រុមហ៊ុន​ហ្វុ​ល​លើ​តុ​ន នៃ​ប្រទេស​សិង្ហ​បុរី​បាន​វិនិយោគ​រួមគ្នា​លើ​ប្រ​ព័​ន្ឋ​ទូទាត់​សាច់ប្រាក់​បែប​ឌីជីថល ជា​អ្វីដែល​ក្រុមហ៊ុន​ទាំងពីរ​មើលឃើញ​ភាព​វិជ្ជមាន​ក្នុង​ឧស្សាហ​កម្មនេះ។

នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន ហ្វុ​ល​លើ​តុ​ន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​តារា​ផេ លោក Loh Niap Juan បាន​ថ្លែង​ឲ្យ​ដឹង ក្នុង​បើក​ពិធី​សម្ភោ​ធ​ក្រុមហ៊ុន​នា​ព្រឹក​ថ្ងៃទី១១ ធ្នូ​នេះ​ថា សេវា​ទូទ​ទាត់​តាម​ប្រព័ន្ធ​ឌីជីថល អាច​ផ្លាស់ប្តូរ​ទិដ្ឋភាព​សេវាកម្ម​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​ដទៃទៀត​ជាច្រើន​ជាពិសេស​នៅ​ប្រទេស​ចិន។ លោក​បន្តថា ប្រទេស​កម្ពុជា កំពុង​ស្ថិតនៅ​ចំណុច​បត់បែន​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​សង្ឃឹមថា តារា​ផេ នឹង​បង្កើតបាន​ភ្នាក់ងា​របស់​ខ្លូន​ដល់​ទៅ២៦០០ កន្លែង​នៅ​ចុងឆ្នាំ២០១៩ខាងមុខ ដើម្បី​ធានា​អតិថិជន​នឹង​ទទួលបាន សេវាកម្ម​កាន់តែ​រហ័ស​ទាន់​ចិត្ត។

នាយក​ប្រតិបត្តិ​ធនាគា​កាណាឌីយ៉ា លោក Quah Boon Leng បានលើកឡើង​ផងដែរ​ថា ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រីកចម្រើន​យ៉ាង​លឿន ក្រុមហ៊ុន​ក៏​កំពុងធ្វើការ​អភិវឌ្ឍ​ខ្លួន​ឥតឈប់ឈរ ដើម្បី​បង្កើត​សេវា​រហ័ស​ទាន់​ចិត្ត មាន​សុវត្ថិភាព ជូន​អតិថិជន។ លោក​បន្តថា តារា​ផេ  ជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការ​កាន់​សាច់ប្រាក់ ដោយផ្ទាល់​យកទៅ​ប្រើប្រាស់​លើ​ទីផ្សារ វា​ផ្តល់​ភាពងាយស្រួល ទំនុកចិត្ត ឆាប់រហ័ស ដែល​អតិថិជន​អាច ធ្វើ​ការដក​ប្រាក់ ដាក់​ប្រាក់ បញ្ចូល​កាត​ទូរ​ស័ព ទូទាត់​កម្ចី​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ទូទាត់ វិក្កយបត្រ​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​ផងដែរ។

លោក​ស៊ុំ សន្និសីទ​ទេសាភិបាលរ​ង​ធនាគា​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ការបើក​សម្ពោធ​សេវា​ថ្មី​នេះ ជា​ជម្រើស​ថ្មី​មួយទៀត​សំរាប់​អតិថិជន ជាមួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​កា​ន់​តែ​ទំនើប សម្បូរបែប និង​ធានាបាន​នូវ​ប្រសិទ្ធិភាព គុណភាព និង​តម្លៃ​សេវា​កាន់​តែមាន​ភាព​ប្រ​គួ​ត​ប្រជែង។លោក​បន្តថា ស្របពេល​ប្រទេសជាតិ​មានការ​រីកចម្រើន វិស័យ​ធនាគា​ក៏មាន​កា​រីក​ច្រើន គួ​អោយ​កត់សម្គាល់​ផងដែរ និង​នៅតែ​បន្ត​គាំទ្រ​សំខាន់​សំរាប់​ការ​អភិ​ឌ្ឍ​សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here