ទីផ្សារអចលនទ្រព្យជួលនៅប្រទេសកម្ពុជានៅតែមានភាពទាក់ទាញ ដោយសារផលចំណេញខ្ពស់

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីផ្សារអចលនទ្រព្យជួលនៅប្រទេសកម្ពុជាមានស្ថានភាពប្រសើរឡើង ខណៈអត្រាផលចំណេញពីការជួលអាផាតមុិន(Rental Yield)នៅកម្ពុជាមានកម្រិតខ្ពស់ ដែលជាចំណុចទាក់ទាញសម្រាប់់អ្នកវិនិយោគ។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អត្រាផលចំណេញពីការជួលអាផាតមុិននៅរាជធានីភ្នំពេញមានអត្រាចាប់ពី៥,០១ភាគរយដល់៨,៥ភាគរយ។នេះបើយោងតាមការសិក្សាថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុន Global Property Guide។

ស្របពេលជាមួយគ្នានេះ អត្រាផលចំណេញពីការជួលអាផាតមុិននៅខេត្តកែប និងកំពតមានអត្រាចាប់ពី៦,៦ភាគរយដល់៨,៧៩ភាគរយ។ ចំណែក អត្រាផលចំណេញពីការជួលអាផាតមុិននៅកោះរ៉ុងនៃខេត្តព្រះសីហនុមានអត្រាចាប់ពី៥,៧៤ភាគរយដល់៧,៨២ភាគរយ។

វេបសាយ Invest Asian បាន​កត់​សម្គាល់​ថា អត្រា​ផលចំណេញពីការជួល​អាផាតមុិនក្នុង​ទីក្រុង​ភ្នំពេញ មានកម្រិត​ខ្ពស់​ជាង​គេ​បំផុតលំដាប់ទី​២ នៅ​ក្នុងតំបន់អាស៊ី​ បន្ទាប់​ពី​ទីក្រុង​ហ្សាការតា​របស់ប្រទេសឥណ្ឌូនេសុី ដែលមានអត្រាផលចំណេញលើស​ពី៦ភាគរយ។

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​មានអត្រា​​ស្មើ​គ្នា​នឹង​អត្រាផលចំណេញពីការ​ជួល​អចលនទ្រព្យ​។ លើសពីនេះ កម្ពុជាបានជៀសផុតវិបត្តិ​​ពពុះ​ទីផ្សារភាគហ៊ុនបច្ចេកវិទ្យា​នៅទសវត្សរ៍​ឆ្នាំ២០០០ រួម​ជាមួយនឹង​វិបត្តិ​ហិរញ្ញវត្ថុឆ្នាំ២០០៨។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​៥,៨ភាគរយនៅ​ឆ្នាំ​២០២៥នេះ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានសុទិដ្ឋិនិយមខ្ពស់ជាងនេះ ដោយបានព្យាករណ៍ពីអត្រាកំណើន GDP របស់កម្ពុជាចំនួន៦,៣ភាគរយ និង៦ភាគរយរៀងគ្នា៕ប្រភព: Global Property Guide៕

LEAVE A REPLY

Please enter your comment!
Please enter your name here