ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីផ្សារអចលនទ្រព្យជួលនៅប្រទេសកម្ពុជាមានស្ថានភាពប្រសើរឡើង ខណៈអត្រាផលចំណេញពីការជួលអាផាតមុិន(Rental Yield)នៅកម្ពុជាមានកម្រិតខ្ពស់ ដែលជាចំណុចទាក់ទាញសម្រាប់់អ្នកវិនិយោគ។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អត្រាផលចំណេញពីការជួលអាផាតមុិននៅរាជធានីភ្នំពេញមានអត្រាចាប់ពី៥,០១ភាគរយដល់៨,៥ភាគរយ។នេះបើយោងតាមការសិក្សាថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុន Global Property Guide។
ស្របពេលជាមួយគ្នានេះ អត្រាផលចំណេញពីការជួលអាផាតមុិននៅខេត្តកែប និងកំពតមានអត្រាចាប់ពី៦,៦ភាគរយដល់៨,៧៩ភាគរយ។ ចំណែក អត្រាផលចំណេញពីការជួលអាផាតមុិននៅកោះរ៉ុងនៃខេត្តព្រះសីហនុមានអត្រាចាប់ពី៥,៧៤ភាគរយដល់៧,៨២ភាគរយ។
-->