ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីក្រុមហ៊ុន CBRE បានឱ្យដឹងថា ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃរបស់ប្រទេសចិន កំពុងបោះជំហានឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ ខណៈអគារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ទំហំជិត១៤លានហ្វីតការ៉េកំពុងស្ថិតក្រោមការសាងសង់ក្នុងទីក្រុងទាំង២។
កាលពីឆ្នាំមុន ការសាងសង់អគារស្រាវជ្រាវ R&D នៅទូទាំងពិភពលោកបានកើនឡើងដល់ទំហំ៣៥លានហ្វីតការ៉េ ដែលក្នុងនោះអគារទំហំ៧,៤លានហ្វីតការ៉េត្រូវបានសាងសង់នៅទីក្រុងប៉េកាំង និងអគារទំហំ៦,៤លានហ្វីតការ៉េត្រូវបានសាងសង់នៅទីក្រុងសៀងហៃ។
-->

បច្ចុប្បន្ន បណ្តាទីក្រុងនានារបស់ប្រទេសចិនកំពុងបង្កើនការសាងសង់អគារទាំងនេះ ស្របពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសុខភាព និងកំណើនចំនួនប្រជាជនមានវ័យចំណាស់ក្នុងប្រទេសចិន។
លោក Paul Peeters នាយកជាន់ខ្ពស់ របស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាសុីប៉ាសុីហ្វិក បានលើកឡើងថា “ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងសិង្ហបុរី និងទីក្រុងតូក្យូ ជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។
លោកបានបន្ថែមថា ខណៈពេលដែលប្រទេសចិនបោះជំហាននាំមុខគេនៅលើពិភពលោកក្នុងការសាងសង់អគារសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ។ការណ៍នេះជំរុញឱ្យមានសន្ទុះរីកចម្រើនខ្លាំងនៃឧស្សាហកម្មវិទ្យាសាស្ត្រនៅក្នុងតំបន់។
យ៉ាងណាមិញ សហរដ្ឋអាមេរិកបានបោះជំហានឈានមុខគេ បើគិតពីចំនួនអគារ R&D ដែលមានស្រាប់ ខណៈនៅទីក្រុងធំៗដូចជា ទីក្រុង Boston ទីក្រុង San Francisco និងទីក្រុង San Diego មានផ្ទៃក្រឡាអគារ R&D ចំនួន៥៦លានហ្វីតការ៉េ ៤៣,៦លានហ្វីតការ៉េនិង២៧,៣លានហ្វីតការ៉េរៀងគ្នា៕ប្រភព: SCMP៕
