ដោយៈ គង់ សូរិយា
កោះកុងៈ លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងរដ្ឋបាលស្រុកបូទុមសាគរ ចុះពិនិត្យសំណើសូមពិនិត្យ និងអនុម័តលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
គំរោងវិនិយោគនេះ របស់ក្រុមហ៊ុនរ៉ាឡុនស៊ីយី អ៊ិនដាសស្ត្រី (ខេមបូឌា) ឯ.ក លើផ្ទៃដី៦ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
-->
ក្រុមហ៊ុនមានបំណងចង់បើករោងចក្រផលិត អង់ទីម៉ូនី មេថល អ៊ុនហ្គត់ (Antimony Metal Ingot Factory) ដែលមានទុនវិនិយោគសរុប៤,៩២៨,៣០៧ ដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនខ្ញុំបាទ ទទួលបានការលើកទឹកចិត្ត ស្របតាមច្បាប់ជាធរមាន។

តាមរយៈការចុះពិនិត្យទីតាំង អាជ្ញាធរ មន្ទីរជំនាញ និងរដ្ឋបាលខេត្ត បានយល់ស្របលើការជ្រើសរើសទីតាំងនេះ និងរីករាយចំពោះការស្នើសុំរៀបចំ គម្រោងវិនិយោគលើទឹកដីខេត្តកោះកុង ដែលជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនការងារក្នុងតំបន់ ប៉ុន្តែក្រុមហ៊ុន ក៏ត្រូវអនុវត្តឱ្យស្របតាមនីតិវិធី នៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
