ដោយៈ គង់ សូរិយា
ខេត្តកែបៈ រដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកែប កំពុងសកម្មភាពភាពស្ថាបនាសាងសង់ពយទប់ទឹករលក ដែលលើសពីការការពារសុវត្ថិភាព គឺជាទីកន្លែងដែលអាចសម្រាកលំហែ និងគយគន់ទេសភាព នៃគម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” ដើម្បីលើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប។
ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា គឺជាគម្រោងអភិវឌ្ឍដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវអនុវត្តន៍ក្នុងរយៈពេល ១៥ឆ្នាំ ហើយត្រូវបានគិតគូរយ៉ាងពេញលេញ ពីលក្ខណៈពិសេសនៃខេត្តទាំងបួនរួមមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលស្ថិតក្រោមការគ្រប់គ្រងអភិវឌ្ឍរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង នឹងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អភិវឌ្ឍឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏អន្ដរជាតិ និងភ្ញៀវទេសចរណ៍ជាតិ។
ផែនការនេះមានគោលបំណងពង្រឹងបន្ថែម នូវចំណុចខ្លាំងនិងកាលានុវត្តភាពរបស់ខេត្តនីមួយៗ ដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់បំពេញឱ្យគ្នាទៅវិញទៅមក ប្រទាក់ក្រឡាគ្នា និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០៕