ភូមិវិស្សមកាលតម្លៃជាង៣៥លានដុល្លារត្រៀមបង្ហាញសម្រស់ នៅកោះរ៉ុងសន្លឹម

0

ដោយៈ ចំណាន

    ព្រះសីហនុៈ គម្រោងស្ថាបនាសាងសង់ ភូមិវិស្សមកាលកោះរ៉ុងសន្លឹម តម្លៃ៣៥.២០លានដុល្លារអាម៉េរិកបាន និងកំពុងត្រៀមបង្ហា​ញខ្លួនបណ្តើរៗហើយ។

គំរោងដ៏ស្រស់ស្អាតនេះ  បាននិងកំពុងវិនិយោគ និងអភិវឌ្ឍន៍ដោយដោយក្រុមហ៊ុន កោះរ៉ុងសន្លឹម អាយឡែន រីសតថ៍។

តាមព័ត៌មានផ្លូវការបានបង្ហាញឲ្យដឹងថា គំរោងអភិវឌ្ឍន៍នេះ នឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ឋជាច្រើន មានដូចជា៖ ១. ស្ថានីយថាមពលអគ្គីសនី ពន្លឺព្រះអាទិត្យចំនួន១កន្លែង ទី២ អគារគ្រប់គ្រងប្រព័ន្ធថាមពលអគ្គីសនីពន្លឺព្រះអាទិត្យ ចំនួន១អគារ។

ទី៣. រានហាលលើទឹក និងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន៤កន្លែង ទី៤ អាងស្តុកទឹកស្អាត ចំនួន១កន្លែង ទី៥ បង្គោលអង់តែន ផ្ដល់សេវាចំនួន១កន្លែង ទី៦ កំពង់ផែទេសចរណ៍ និងទំនប់រលកការពារសមុទ្រ ចំនួន១កន្លែង ដែលមានទីតាំងអភិវឌ្ឍស្ថិតនៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here