ដោយ វុត្ថា
ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្ម ឬជំនួញផ្សេងៗ តែងតែមានការប្រកួតប្រជែងដោយខ្វះមិនបានឡើយ។ ការប្រកួតប្រជែងនេះ មានទាំងការប្រកួតប្រជែងដែលប្រកបដោយភាពស្មោះត្រង់ និងមិនស្មោះត្រង់។ តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?។
យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។
ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថា បានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់៖
ក- ការបង្កើតឱ្យមានការភាន់តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។