ដោយ ម៉ាណេត
ប៉េកាំង៖ វេទិកាស្តីពីគម្រោងខ្សែក្រវ៉ាត់មួយវិថីមួយលើបច្ចេកវិទ្យា និងប្រព័ន្ធទំនាក់ទំនង 5G + 4K ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់បច្ចេកវិទ្យា 5G និង 4K នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងមានការចូលរួមពីតំណាងជាង ១៥០ នាក់ មកពីស្ថាប័នសារព័ត៌មានជាង ៥០ (Integra Cultural Industries, Huawei Technologies, Sony, Mongolian National Public Radio and Television, etc.) ស្របពេល មាន២៥ ប្រទេសដែលចូលរួមវេទិកាស្តីនេះរួមមាន អាហ្សង់ទីន អូស្រ្តាលី កម្ពុជា អាឡឺម៉ង់ ឥណ្ឌា ជប៉ុន កាហ្សាក់ស្តង់ ម៉ុងហ្គោលី រុស្ស៊ី ចក្រភពអង់គ្លេស ។ ល។ បានគាំទ្រក្នុងការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យានេះ។
ក្រុមហ៊ុន CHNPEC ដែលជាអ្នករៀបចំកម្មវិធី Belt & Road Media Community (វេទិកាសមាគមផ្សព្វផ្សាយពីគម្រោងខ្សែក្រវ៉ាត់មួយវិថីមួយ) ជាមួយ China Media Group ក្នុងនាមជាសហអ្នកឧបត្ថម្ភបានប្រកាសពីការបញ្ចប់ប្រកបដោយជោគជ័យនូវវេទិកាគំនិតច្នៃប្រឌិតដំបូងបង្អស់លើប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធទំនាក់ទំនង 5G + 4K ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង។
កម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយត្រូវបានប្រារព្ធធ្វើនៅវេទិកានេះផងដែរដោយនាំមកនូវបច្ចេកវិទ្យាសស្តីពីប្រព័ន្ធផ្សព្វផ្សាយថ្មីឈានមុខគេជាច្រើននៅលើពិភពលោកដូចជា 5G + 4K + AI Productions របស់ប្រទេសចិន Sony Shooting 8K និងផលិតផលនិងបច្ចេកវិទ្យា 5G + 4K របស់ក្រុមហ៊ុន Huawei ។
បច្ចេកវិទ្យានិងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយនេះត្រូវបានលើកឡើងក្នុងវេទិកាទីពីរស្តីពីគម្រោងខ្សែក្រវ៉ាត់មួយវិថីមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមេសានៅទីក្រុងប៉េកាំងផងដែរ។
វេទិកានេះបានជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវការច្នៃប្រឌិតក្នុងការប្រាស្រ័យទាក់ទងនិងលើកទឹកចិត្តឱ្យមានការរួមបញ្ចូលគ្នានូវបច្ចេកវិជ្ជាឈានមុខគេនៅក្នុងសម័យអ៊ីនធឺណិត។
លោក Shen Haixiong អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការមជ្ឈិម CPC និងជាប្រធានក្រុមហ៊ុន China Media Group បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា ក្រុមហ៊ុន China Media Group បានចាប់យកឱកាសជាប្រវត្តិសាស្ត្រនៃសម័យកាលបច្ចេកវិទ្យា 5G ដោយផ្តោតលើបច្ចេកវិទ្យាសំខាន់ៗ ការពន្លឿនការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ ហើយបាននិងកំពុងដាក់ចេញយុទ្ធសាស្ត្រថ្មីនៃការទទួលយកបច្ចេកវិទ្យា 5G + 4K + AI ។ លើសពីនេះទៀតលោកបានពិភាក្សាពីវិធីពង្រឹងភាពជាអ្នកដឹកនាំខាងបច្ចេកវិជ្ជាកិច្ចសហប្រតិបត្តិការមាតិកាកាន់តែស៊ីជម្រៅ និងបង្កើនប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធផ្សព្វផ្សាយថ្មី។
លោក Hu Yu ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន iFLYTEK និងលោក Luo Zhenhua ប្រធានក្រុមហ៊ុន Shenzhen Dajiang Innovation Technology Co. , Ltd. បានបង្ហាញជាបន្តបន្ទាប់អំពីទិសដៅនិងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា 5G និង 4K ពិសេសលើការរីកចម្រើននាពេលអនាគតរបស់ពួកគេ។
អ្នកចូលរួមបានសម្តែងក្ដីសង្ឃឹមនៃការរំពឹងទុករបស់ពួកគេដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយយ៉ាងស៊ីជម្រៅ។
វេទិកានេះបានឈានដល់ចំនុចមួយក្នុងការដាក់ចេញនូវបច្ចេកវិទ្យា 5G + 4K Communication នៃសហគមប្រព័ន្ធផ្សព្វផ្សាយនៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយដែលផ្អែកលើគោលការណ៍សមភាពការងារស្ម័គ្រចិត្ត កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក។
គោលបំណងរបស់គម្រោងនេះគឺដើម្បីបើកចំហទូលំទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសនានាក្រោមរលកថ្មីនៃបដិវត្តន៍បច្ចេកវិទ្យាហើយត្រូវបានរៀបចំឡើងដើម្បីរួមចំណែកក្នុងការកសាងសហគមន៍មួយដែលមានភាពរួមគ្នាក្នុងគោលបំណងពិគ្រោះគ្នាឲ្យបានទូលំទូលាយ ការសាងសង់រួមគ្នា និងផលប្រយោជន៍រួម៕