ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នឹងចាប់ផ្តើមហោះហេីរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងពេល ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Charles Tan នាយកគ្រប់គ្រងតំបន់អាសុីរបស់ក្រុមហ៊ុន Etihad Airways និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីសកម្មភាពអាជីវកម្មរបស់ក្រមហ៊ុន ជាពិសេសការបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុងAbu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់រាជធានីភ្នំពេញ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រ ពីលោករដ្ឋមន្រ្តីនៅទីស្តីការក្រសួងទេសចរណ៍។
 
             
 
 
 

 
 
 

 
 






 
 
