ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តី និងអ្នកវិនិយោគ បានបើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ នឹងសកម្មភាពវិនិយោគក្នុងការផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញ ជាពិសេស ការនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការវិវត្តថ្មីៗនៃការវិនិយោគក្នុងសកម្មភាពផ្គុំដំឡើងនៃគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។







