ក្រសួងដែនដីរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគោលនយោបា​យនិងយុទ្ធសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់ លោករស់ សាលីន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំ “ផែនការយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.)”។

ក្រសួងគ្រោងនឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ទូលំទូលា​យ ដើម្បីឱ្យឯកសារសេចក្តីព្រាងបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការ​​ពង្រីកសក្តានុពលតំបន់ឆ្នេរដែលនឹងក្លាយជា ឆ្នេរសមុទ្រនៃកាលានុវត្តភាព ក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង កសិកម្មមានតម្លៃបន្ថែមខ្ពស់ តំបន់ឧស្សាហកម្មហិរញ្ញវត្ថុទំនើប និងបរិវត្តកម្មឌីជីថល ដោយភា្ជប់ទៅនឹងសក្តានុពលទេសចរណ៍នៃឆ្នេរសមុទ្រកម្ពុជា ដែលបានទទួលចំណាត់ថ្នាក់ក្នុងចំណោមឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here