ដោយៈ គង់ សូរិយា
កំពង់ចាមៈ ក្រសូងសាធារណៈការ និងដឹកជញ្ជូនត្រៀមបើកការដ្ឋានសាងសង់កំពង់ផែដែក ទេសចរណ៍ខេត្តកំពង់ចាម ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងនេះ ជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដារ មានសោភ័ណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ។
តាមរយៈចំណតកំពង់ផែទេសចរណ៍ដែក បណ្តែតទឹកនេះនឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្តតាមបណ្តោយផ្លូវទឹកនានាផងដែរ។
ពិធីបើកការដ្ឋានសាងសង់ គម្រោងសាងសង់កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម៕