ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភពីលទ្ធភាពនៃការបិទទ្វាររបស់រដ្ឋាភិបាលអាមេរិក ដោយសារការជាប់គាំងនៃការអនុម័តថវិកាជុំវិញការខ្វែងគំនិតគ្នារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៦ភាគរយដល់៣៨៤៧,៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៣៣,៥៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់៣៨៧៤,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៣នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៥៥,២០ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ៕