ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed)នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែតុលានេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩ភាគរយដល់៣៨៦៥,៦៩ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៥៨,១៨ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៩ភាគរយដល់៣៨៩២,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៤នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៧៣,២០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ៕