ដោយ ៖ រតនៈ
ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនអចលនទ្រព្យល្បីៗជាច្រើរូបទៀត។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា” ៣ឆ្នាំជាប់ៗកន្លងមកហើយនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួនសម្រាប់ក្នុងឆ្នាំទី៤នេះ ដោយក្រុមហ៊ុននៅតែរក្សាបាននូវពានរង្វាន់ធំជាងគេ “ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ រហូតដល់ទៅ៧ ពានបន្ថែមទៀតច្រើនជាងគេក្នុងកម្មវិធី។
            
 








