ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំងរបស់ខ្លួនដោយ ទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់ៗគ្នា

0
qrf

ដោយ ៖ រតនៈ

ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍​ធំ​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុង​ប្រទេស​កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ​សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​​នគរូបនីយកម្ម និងសំណង់ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនអចលនទ្រព្យល្បីៗជាច្រើរូបទៀត។

bst

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា” ៣ឆ្នាំជាប់ៗកន្លងមកហើយនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួនសម្រាប់ក្នុងឆ្នាំទី៤នេះ ដោយក្រុមហ៊ុននៅតែរក្សាបាននូវពានរង្វាន់ធំជាងគេ “ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ រហូតដល់ទៅ៧ ពានបន្ថែមទៀតច្រើនជាងគេក្នុងកម្មវិធី។

លោកឧកញ៉ា ថៃ ម៉េងលី ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ប៉េង​ ហួត គ្រុប បានមានប្រសាសន៍ថា ពានរង្វាន់ទាំងអស់នេះ ជាសមិទ្ធផល កើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រជារៀងរហូតមក។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ជា​ក្រុមហ៊ុន​មួយ​ដែលបានរួមចំណែក​ក្នុងការអភិវឌ្ឍ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​ ឱ្យមានការរីកចម្រើន មានការអភិវឌ្ឍទាំងគុណភាពសំណង់ និងការច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ព្រមទាំងជាក្រុមហ៊ុនមួយដែលគិតគូរពីបរិស្ថានធម្មជាតិពណ៌បៃតង។

qrf

LEAVE A REPLY

Please enter your comment!
Please enter your name here