រដ្ឋមន្រ្តីវប្បធ៌មៈ ចងចាំអតីតកាលជាការកសាងអនាគត! បោះបង់វប្បធម៌ ដូចបោះបង់ខ្លួនឯង!

0
រដ្ឋមន្រ្តីវប្បធ៌មៈ ចងចាំអតីតកាលជាការកសាងអនាគត! បោះបង់វប្បធម៌ ដូចបោះបង់ខ្លួនឯង!
រដ្ឋមន្រ្តីវប្បធ៌មៈ ចងចាំអតីតកាលជាការកសាងអនាគត! បោះបង់វប្បធម៌ ដូចបោះបង់ខ្លួនឯង!

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ លោកជំទាវភឿង សកុណាបានថ្លែងថា ចងចាំអតីតកាលជាការកសាងអនាគត! បោះបង់វប្បធម៌ ដូចបោះបង់ខ្លួនឯង។

លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញធ្វើបទបឋកថា ស្តីពីកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ ជូនសិក្ខាកាមសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទ០១ ខែតុលា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។

លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា “បេតិកភ​ណ្ឌ មិនមែនគ្រាន់តែជាអ្វីដែលជាអតីតកាលឡើយ តែជាមូលដ្ឋានធានានូវអនាគតរបស់អ្នកជំនាន់ក្រោយ”។ លោកជំទាវបន្តថា “សំណ​ល់ប្រវត្តិសាស្ត្រជាច្រើន បានបន្សល់ទុកដល់បច្ចុប្បន្នជាភស្ដុតាងបញ្ជាក់អំពីស្នាដៃ និងភាពអស្ចារ្យរបស់ដូនតាខ្មែរទាំងរូបី និងអរូបី”។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកយកអំពីការរស់នៅ និងវប្បធម៌ អរិយធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរ ចាប់តាំងពីការកកើតនៃប្រវត្តិសាស្ត្រខ្មែរពីសម័យបុរេប្រវត្តិខ្មែរ សម័យហ្វូណនដល់សម័យអង្គរ និងកាតព្វកិច្ចរបស់កូនខ្មែរបច្ចុបន្នផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here