ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃដល់លើស៣.៩០០ដុល្លារក្នុងមួយអោនក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈតម្រូវការមាសកើនឡើង ដោយសារភាពមិនច្បាស់លាស់ចំពោះសេដ្ឋកិច្ចអាមេរិក ដែលបណ្តាលមកពីការបិទរដ្ឋាភិបាលអាមេរិក(Shutdown)។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៩១ភាគរយដល់៣៩២១,៤០ក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣.៨៨៦ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩៧ភាគរយដល់៣៩៤៦,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:០៣នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩០៨,៩ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន៕