ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានស្ទុះងើបឡើងថ្លៃលើស៤.១០០ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ ស្របពេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨៩ភាគរយដល់៤១៤៦,៥ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤១១០,១១ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧៧ភាគរយដល់៤១៦៤,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៩នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤.១៣៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ៕