ដំណឹងល្អ!ក្រសួងបរិស្ថានកំពុងរៀបចំ “កោះស្រឡៅ”ជាកោះអព្យាក្រិតកាបូនដំបូងគេនៅកម្ពុជា

0
ក្រសួងបរិស្ថានបាននិងកំពុងរៀបចំគម្រោង ដើម្បីប្រែក្លាយតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ឱ្យទៅជា “​កោះ​អព្យាក្រឹត​កាបូន​គំរូ​មួយ” ដំបូងគេនៅកម្ពុជា។
ក្រសួងបរិស្ថានបាននិងកំពុងរៀបចំគម្រោង ដើម្បីប្រែក្លាយតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ឱ្យទៅជា “​កោះ​អព្យាក្រឹត​កាបូន​គំរូ​មួយ” ដំបូងគេនៅកម្ពុជា។

ដោយៈ គង់ សូរិយា

    កោះកុងៈ ជាការអបអរសាទរមួយ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំគម្រោង ដើម្បីប្រែក្លាយតំបន់កោះស្រឡៅ ក្នុងខេត្តកោះកុង ឱ្យទៅជា “​កោះ​អព្យាក្រឹត​កាបូន​គំរូ​មួយ” ដំបូងគេនៅកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពសហគមន៍ អភិរក្សធនធនធម្មជាតិ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានលើកឡើងកាលពីពេលថ្មីៗនេះថា ដើម្បីឱ្យសហគមន៍កោះស្រឡៅ ធានា​បាន​នូវ​ទេស​ភាព​ស្រស់ត្រកាល បរិស្ថាន ស្អាត និងបៃតង ឈាន​ឆ្ពោះទៅជា​ “កោះ​អព្យា​ក្រឹតកាបូន” នោះ ក្រសួង​បាន​រៀប​ចំ​ផែ​នកា​រ​ជា​ជំហានៗយ៉ាងហ្មត់ចត់ និងជាក់លាក់ជាច្រើន។

លោកបញ្ជាក់ថា “ក្រសួងបរិស្ថានរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ទៅ​ជា​កោះអព្យាក្រឹត​កា​បូនគំរូមួយនៅកម្ពុជា នៅពេលខាងមុខ តាមរយៈការគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធ ដើម្បី​បង្កើតជម្រើសជីវភាព និងមុខរបរ”។ លោកបន្តថា “សកម្មភាពទាំងនេះ ចូលរួមចំណែកដល់ការអភិរក្ស បង្កើនភាពធន់នឹងការ​ប្រែ​ប្រួល​អា​កា​សធាតុ ការគ្រប់គ្រងអនាម័យបរិស្ថាន ឱ្យមានភាពស្អាតទាំងនៅលើដី លើមេឃ និងក្នុងទឹក”។

បន្ថែមពីនេះ ក៏មាន​ការរៀបចំគោលដៅលំហែបៃតង ដែលដើរតួនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ និងលើកកម្ពស់ការងារអភិរក្សធនធានធម្មជាតិផងដែរ។

សហគមន៍កោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលហ៊ុមព័ទ្ធទៅដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយ ជីវៈ​ចម្រុះជាច្រើនប្រភេទ គ្រឿងសមុទ្រធម្មជាតិស្រស់ៗ​ និង​មាន​ប្រជាស​ហគ​ម​ន៍អា​ស្រ័​យផលប្រមាណ៣០០គ្រួសារ។ ក្រៅពីព្រៃកោងកាងដ៏ទាក់ទាញ ភ្ញៀវទេសចរ​ក៏អាច​ជិះទូក​ កម្សាន្ត​មើល​ផ្សោត​ផង​ដែរ។

លោកអ៊ាង សុផល្លែតបានពន្យល់ថា ជំហានដំបូង ប្រជាសហគមន៍ និង​អា​ជ្ញាធ​រ​ពា​ក់ព័ន្ធ​ ត្រូវ​រួមគ្នា​សំ​អាត​កោះ​ស្រ​ឡៅ ឱ្យបានស្អាតជាមុនសិន។ ក្នុងនោះ មានការរៀបចំទុកដាក់បែងចែកសំរាមជាជីកំប៉ុស និង​ឡដុត​សំរាមសំ​ណល់​ប្លា​ស្ទិកដោយប្រើប្រាស់សូឡា ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបោះសំរាមចោលផ្តេសផ្តាស ដើម្បីទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់។

ជំហានបន្ទាប់ គឺ​ការរៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែល​បម្រើ​ដល់តម្រូវ​កា​រចាំ​បាច់ ​​រប​ស់ប្រ​ជាសហ​គម​ន៍​ដោយ​ប្រើ​ប្រា​ស់ថាមពលស្អាត។ ក្រៅពីនេះ ក៏មានការជំរុញ និង​លើក​កម្ព​ស់ជីវ​ភា​ពប្រ​ជាស​ហ​គម​ន៍តាមរយៈ ការ​ចិញ្ចឹម​ពូជក្តាមធម្មជាតិ ការការពារ និងដាំស្តារឡើងវិញព្រៃកោងកាង និងដើមក្រវាញជាដើម។

លើសពីនេះ ការបង្កើតគោលដៅលំហែបៃតង ឬ​អេកូទេ​សច​រ​ណ៍​ធម្មជាតិ មាន​លក្ខណៈ​ស្តង់​ដា​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិក៏​មានរួមបញ្ចូលផងដែរ។

លោករដ្ឋមន្រ្តីបានបន្តថា ការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានបែបនេះ គឺជាអាទិភាពខ្ពស់​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឃើញជីវភាពសហគមន៍យើងរីកចម្រើន និងចីរភាព។ ក្រសួងបរិស្ថាន ដោយ​មានការចូលរួម សហការពីក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ រដ្ឋ​បា​ល​ថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ បាន​និង​កំពុងយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំ​បន់​កា​រពារ​ធ​ម្មជាតិ ស្របតាមគោល​ន​យោ​បាយ​និង​យុទ្ធ​សាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here