សម្តេចធិបតីៈការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ទិសនិរតីនៃប្រទេសកម្ពុជា

0
ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍទិសនិរតីនៃប្រទេសកម្ពុជា រួមមាន ខេត្ត កណ្តាល តាកែវ កែប និងកំពត
ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍទិសនិរតីនៃប្រទេសកម្ពុជា រួមមាន ខេត្ត កណ្តាល តាកែវ កែប និងកំពត

ដោយៈ គង់ សូរិយា

កណ្តាលៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍទិសនិរតីនៃប្រទេសកម្ពុជា រួមមាន ខេត្ត កណ្តាល តាកែវ កែប និងកំពត ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាព យុទ្ធសាស្ត្រ បច្ចេកទេស និងថវិកា។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ភោធព្រលានយន្តហោះ លំដាប់ពិភពលោក4F ដែលបានចំណាយទឹកប្រាក់ប្រមាណ២០០០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២០ តុលានេះ។

សម្តេចបានបញ្ជាក់ថា “រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេ​ស ពិតជាមានមោទនភាពក្រៃលែង ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាតភ្ជាប់កម្ពុជា ជាមួយសកលលោកទាំងមូល”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលនេះ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សបញ្ជាក់អំពីការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ជាពិសេស វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលបាននិងកំពុងតភ្ជាប់កម្ពុជា ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក កាន់តែធំទូលាយជាងមុន ស្របតាមគោលនយោបាយ “បើកចំហជើងមេឃ”របស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមដឹងគុណ និងសូមចងចាំជានិច្ច នូវគុណូបការៈនេះ ជាពិសេសសូមតបស្នងសងគុណវិញ ដោយការបន្តរួមគ្នាការពារសន្តិភាព ថែរក្សាស្ថិរភាពនយោបាយ ពង្រឹងសន្តិសុខសាធារណៈ និងពូនជ្រំសមិទ្ធផលនៃការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចជាតិ សំដៅរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់វិបុលភាព និង ក្ដាប់មកវិញនូវមោទនភាពជាតិ ដូចសម័យមហានគរ៕

អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ

LEAVE A REPLY

Please enter your comment!
Please enter your name here