ដោយៈ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនCBRE Cambodia បានចេញផ្សាយរបាយការណ៍វាយតម្លៃសុខភាព នៃទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញក្នុងត្រីមាសទី៣ ឆ្នាំ២០២៥នេះ ដែលបានបង្ហាញថា អាគារការិយាល័យថ្មីចំនួន៣បានដាក់ចូលទីផ្សារ។
ការផ្គត់ផ្គង់អគារការិយាល័យកម្រិតAថ្មី ក្នុងត្រីមាសទី៣ រួមមាន អគារ FTB Tower ក្នុងខណ្ឌ៧មករា អគារ Royal Group Central ក្នុងខណ្ឌដូនពេញ និងអគារGDT Tower ក្នុងខណ្ឌជ្រោយចង្វារ។
នៅត្រីមាសទី៣ អត្រាគ្របដណ្តប់ការប្រើប្រាស់ ការជួលការិយាល័យ នៅរាជធានីភ្នំពេញបានកើនឡើង០,៩ភាគរយ ធៀបនឹងត្រីមាសទី២ ដល់៦៤,៩ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតA បានស្ថិតនៅទ្រឹង ត្រឹមប្រមាណ២៩,៣៧ដុល្លារក្នុងមួយម៉ែត្រការ៉េ៕







