អគ្គនាយកក្រុមហ៊ុនAdvance Property លោកប៉ូ អ៊ាវគង់
ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ស្ថានភាពទីផ្សារមិនសូវមានភាពអំណោយផលនៅឡើយទេ ប៉ុន្តែប្រភេទផ្ទះអាគារ ដែលអាចបង្កើតប្រាក់ចំណូលបាន នៅតែមានចរន្តដោះដូរនៅក្នុងទីផ្សារ។
អគ្គនាយកក្រុមហ៊ុនAdvance Property លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ តុលាថា ស្របពេលប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ទាក់ទងនឹងការចាយវាយ ដោយសារបញ្ហេបារម្ភពីសេដ្ឋកិច្ច អចលនទ្រព្យមួយចំនួននៅតែដំណើរការផងដែរ។
-->
អគ្គនាយកក្រុមហ៊ុនAdvance Property លោកប៉ូ អ៊ាវគង់
លោកបញ្ជាក់ថា “ទោះជាមិនមានចរន្តទិញលក់ ឬជួលសកម្មដូចមុន ប៉ុន្តែប្រភេទអចលនទ្រព្យ ដែលអាចបង្កើតប្រាក់ចំណូលបាននៅតែមានចរន្តខ្លះៗនៅក្នុងទីផ្សារ”។ លោកបន្តថា “អាគារពាណិជ្ជកម្ម ផ្ទះ ដែលមានសកម្មភាពអាជីវកម្ម មានការទិញ ប៉ុន្តែទាល់តែតម្លៃក្រោមទីផ្សារ តែបើតម្លអ្នកលក់ចង់បាន គឺមិនងាយលក់បានឡើយ”។
លោកប៉ូ អ៊ាវគង់បានបន្តថា ស្ថានភាពបច្ចុប្បន្ន ជាទីផ្សារបស់អ្នកទិញ មិនមែនជាទីផ្សាររបស់អ្នកលក់ឡើយ នេះជាស្ថានភាពពិត ដែលទីផ្សារអ្នកទិញសំដៅដល់ អ្នកទិញមានជម្រើសអាចជ្រើសរើសបានច្រើន ព្រោះមានអចលនទ្រព្យច្រើនដាក់លក់ចេញ ដែលធ្វើឲ្យអ្នកទិញមានអំណាចខ្ពស់ក្នុងការចចារ៕

Phnom Penh City, Cambodia