តើតម្លៃហាងឆេងមាសមានអ្វីប្រែប្រួលសំខាន់ៗដូចម្តេចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ?

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងវិញក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ចុះពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ ខណៈធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយស្របតាមការរំពឹងទុក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៨ភាគរយដល់៣៩៣៦,៦៣ដុល្លារអាមេរិកក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម៣៩២៩,៣៦ដុល្លារក្នុងមួយអោនពេលបិទការជួញដូរត្រឹមកាលពីថ្ងៃពុធ បើធៀបនឹងតម្លៃបិទការជួញដូរត្រឹម៣៩៥១,៥៦ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃអង្គារ។

ទោះជាយ៉ាងណា តម្លៃមាស U.S. gold futures បានធ្លាក់ចុះ១,២៣ភាគរយមកនៅត្រឹម៣៩៥១,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៤នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០០០,៧ដុល្លារកាលពីថ្ងៃពុធ និងចំនួន៣៩៨៣,១០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here