ក្រុមហ៊ុន លនស៊ីធីគ្រុប បានបន្តពង្រីកការអភិវឌ្ឍន៍បន្ថែមលើដំណាក់កាលថ្មីក្នុងក្រុងព្រះសីហនុ

0

ដោយ៖ សហការី

ព្រះសីហនុ៖ ក្រុមហ៊ុន លនស៊ីធីគ្រុប ពង្រីកការអភិវឌ្ឍន៍បន្ថែមលើ ដំណាក់កាលថ្មីក្នុងក្រុងព្រះសីហនុជាប្រភេទលំនៅដ្ឋានបែបប្រណិតៗ ដែលមានម៉ូត វីឡាធំស្កឹមស្កៃ ដែលស្ថិតនៅចន្លោះឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ អាគារខុនដូ រីសតធំៗ និងមជ្ឍមណ្ឌលកំសាន្តលំដាប់អន្តរជាតិ។

 

ទន្ទឹមនឹងផែនការរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជារយៈពេល១៥ឆ្នាំ ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្នុងនោះមាន៖ ច្រកទ្វារអន្តរជាតិរបស់កម្ពុជា មជ្ឍមណ្ឌលពាណិជ្ជកម្ម

មជ្ឍមណ្ឌលនវានុវត្តន៍ ប៉ូលអភិវឌ្ឍន៍ជាតិ កសិឧស្សាហកម្ម ឧស្សាហកម្មកម្មន្តសាល ឡូរជីស្ទីក តំបន់ឆ្នេរទេសចរ និងប្រជុំកោះលំដាប់សកលលោក ដែលនិងប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាទីក្រុងធំដ៏ទំនើបមួយនៅក្នុងតំបន់អាស៊ាន។

អមជាមួយនិងយុទ្ធសាស្រ្តដ៏ពិនប្រសប់ និងភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តដែលបានខិតខំជំរុញលើកិច្ចការអភិវឌ្ឍន៍លើកកំពស់គ្រប់វិស័យ និងការលើកលែងអនុគ្រោះពន្ធអាករផ្សេងៗដល់វិនិយោគិនដើម្បីចូលមកបណ្តាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុឲ្យកាន់តែច្រើន។ ក្នុងការឆ្លើយតបចំពោះផែនការដ៏ល្អប្រសប់នេះ ក្រុមហ៊ុន លន ស៊ីធីគ្រុប ជាក្រុមហ៊ុនដែលមានបទពិសោធ៍ ចក្ខុវិស័យ និងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានប្រណិត និងស៊ីវិល័យ បានឈានជើងមួយជំហ៊ានបន្ទាប់បើកលក់គម្រោងដំណាក់កាលថ្មី ដែលមានឈ្មោះថា

”ដឹឡូតធឺស មេន័រ THE LOTUS MANOR” ដឹឡូតធឺស មេន័រ THE LOTUS MANOR ជាដំណាក់កាលបន្ទាប់ក្នុង បុរី លន ស៊ីធីឡូតធឺសសារីណា BOREY LORN CITY LOTUSSARINA ដែលបានពង្រីកផ្ទៃដីបន្ថែមតភ្ចាប់គ្នាឲ្យកាន់តែមានសក្កដានុពលខ្លាំងជាពិសេសផ្តល់ជូនឲ្យអ្នករស់នៅកាន់តែល្អប្រសើរ។ ដឹឡូតធឺស មេន័រ THE LOTUS MANOR ស្ថិតនៅចន្លោះឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ អមដោយអាគារពាណិជ្ជកម្មលំដាប់អន្តរជាតិ មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ អាគារខុនដូរ និងរីសតធំៗ ហើយគម្រោង ដឹឡូតធឺស មេន័រ THE LOTUS MANOR នេះទៀតសោតមានប្រភេទ វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់ ដែលមានរចនាបទបែបសហសម័យ ឯកជនភាព និងភាពស៊ីវិល័យ ឲ្យសមស្របតាមបរិយាកាសនៃការរស់នៅក្នុងទីក្រុងពាណិជ្ជកម្មជាប់ឆ្នេរសមុទ្រ។

 

សូមជម្រាងផងដែរថា បុរី លន ស៊ីធីឡូតធឺសសារីណា បានធ្វើពិធីបើកលក់សម្ពោធជាផ្លូវការនូវគម្រោង “ដឹឡូតធឺស មេន័រ THE LOTUS MANOR” ជាមួយម៉ូដវីឡាទោល “ហ្សេនថាវីឡា (ZENTHA VILLA)” “នីយ៉ាវីឡាធ្វីន វីឡា (NIYA II TWIN VILLA) នាថ្ងៃអាទិត្យទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ 835 ឬ ផ្លូវ 40ម ទល់មុខ រីសតកំពង់ដេវ៉ា។ អ្វីកាន់តែពិសេសអស្ចារ្យអតិថិជននឹងទទួលបានការបញ្ចុះតំលៃយ៉ាងពិសេសគ្រប់ប្រភេទម៉ូដផ្ទះ​ ទទួលបានការដូគ្រឿងអេឡិចត្រូចនិច សំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ព្រមទាំងការទទួលកាដូអនុស្សារីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ សូមកុំឲ្យឳកាសនេះហួសរំលង!! បុរី លន ស៊ីធីឡូតធឺសសារីណា ការរស់នៅប្រកបដោយភាពស៊ីវិល័យ និងឯកជនភាព!!

LEAVE A REPLY

Please enter your comment!
Please enter your name here