ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញពីប្លង់គម្រោងសាងសង់លំនៅឋាន សាលារៀនតម្លៃសមរម្យនៅតាមបណ្ដាខេត្ត

0

1. បើទំហំដីសរុប ២០ហត នោះអាចសង់បានមួយពាន់ផ្ទះ ដោយទុកដី ២ហត សម្រាប់សង់សាលារៀនចំណេះដឹង ពេទ្យទូទៅ ផ្សារ និងកន្លែងលេងកីឡាចំរុះ ជាលក្ខណៈសហគមន៌ ដើម្បីបំរើសហគមន៌!

2. ទំហំដី 4.50m x 24m = 108m2 ទំហំផ្ទះ 4.50m x 14m = 63m2 ខាងមុខសល់ដី 4.50m x 8m = 36m2 សម្រាប់ចតឡាន និងម៉ូតូ ចំណែកខាងក្រោយសល់ដី 4.50m x 2m = 9m2 សម្រាប់ជាឃ្លាំង មានពីរបន្ទប់គេង មួយបន្ទប់ទឹក មួយបន្ទប់ទទួលភ្ញៀវ និង មួយបន្ទប់បាយ!

3. តម្លៃលក់ចន្លោះពី $22,000 ដល់ $29,000 ដោយខ្ញុំបាទ គីម ហ៊ាង មានគម្រោងទៅសាងសង់នៅទូទាំងប្រទេស ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៦ ដោយចង់ចាប់ផ្តើមពីខេត្តសៀមរាប ឬកំពង់សោម ឬខេត្តបាត់ដំបងមុនគេ!

4. ម្ចាស់ដី ឬអ្នកស្គាល់ម្ចាស់ដីទំហំលើសពី ២០ហត ស្ថិតនៅចំងាយត្រឹម ៥គម ទៅ ១០គម ចេញពីទីរួមខេត្តសៀមរាប ឬកំពង់សោម ឬខេត្តបាត់ដំបង អាចទាក់ទងមកលេខ 092 96 2000 & 085 96 2000 ដើម្បីអោយក្រុមការងារតាមខេត្តចុះទៅមើលទីតាំងដីនោះដោយផ្ទាល់!

5. ខ្ញុំបាទ គីម ហ៊ាង សូមទៅសាងសង់នៅខេត្តសៀមរាប កំពង់សោម និងខេត្តបាត់ដំបងសិន ទើបអាចទៅខេត្តផ្សេងទៀត!
បណ្ឌិត គីម ហ៊ាង

LEAVE A REPLY

Please enter your comment!
Please enter your name here