បញ្ហាប្រកួតប្រជែងមិនស្មើភាព និងផលិតផលក្លែងក្លាយ ជាបញ្ហាប្រឈមក្នុងចំណោមបញ្អាជាច្រើន

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុម “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជនបានបើកកិច្ចប្រជុំពិភាក្សាលើបញ្ហាជាច្រើន​។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ”គ” ផ្នែកឯកជន តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តំណាងសមាគមសម្ព័ន្ធវិនិយោគិនកម្ពុជា តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា តំណាងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា និងសមាជិក សមាជិកនៃក្រុមការងារ​ “គ” ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់  ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងវិស័យកម្មន្តសាល ស​ហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះ ស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ នាពេលឆាប់ៗខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន ទី១ ការប្រកួតប្រ​ជែងមិនស្នើភាពគ្នា ក្នុងការធ្វើអាជីវកម្ម ទី២ ការផាកពិន័យចំពោះរថយន្តកុងតឺន័រចូលយឺតនៅកំពង់ផែ ទី៣ ការត្រួតពិនិត្យលើផលិតផលក្លែងក្លាយ ទី៤ ការផលិតផលិតផលតាមតែគ្នា និងទី៥ ការចំណាយក្នុងការស្នើសុំតាំងពិព័រណ បង្ហាញផលិតផលខ្មែរ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here