(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមបណ្តាញសង្គម នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍គំនិតផ្តួចផ្តើមរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម ដែលស្នើឱ្យមាន «បទឈប់បាញ់ជាបន្ទាន់» នៅម៉ោង១០យប់នេះ។
តាមបណ្តាញសង្គម សម្តេចបវរធិបតី បានប្រកាសទាំងស្រុងដូច្នេះថា៖ «កម្ពុជាស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯ.ឧ Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក»។







