ក្រសួងពិភាក្សាពីការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតក្នុងអំឡុងពេលសង្រ្គាមកម្ពុជា-សៀម

0

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតក្នុងអំឡុងពេលសង្រ្គាមកម្ពុជា-សៀម។

កិច្ចប្រជុំនេះ មានការចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាខេត្ត អង្គភាពពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេស។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យពិភាក្សា លើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផលប៉ះពាល់ និងយន្តការដោះស្រាយបន្ទាន់ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here