ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតក្នុងអំឡុងពេលសង្រ្គាមកម្ពុជា-សៀម។
កិច្ចប្រជុំនេះ មានការចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាខេត្ត អង្គភាពពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេស។










