ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនSAM SN GROUP អ្នកឧកញ៉ាសំ សុខនឿនបានលើកឡើងនូវអចលនទ្រព្យ៤បករភេទ ដែលនៅតែមានភាពសកម្មក្នុងទីផ្សារ។
អ្នកឧកញ៉ាបានលើកឡើងកាលពីល្ងាចថ្ងៃទី២ មករា ឆ្នាំ២០២៦ថា មួយរយៈនេះ លោកមិនដែលបានចែករំលែកអំពីស្ថានភាពអចលនវត្ថុនោះទេ។ តែទោះជាយ៉ាងនេះក្តី ក៏មិនមានន័យថា វិស័យអចលនវត្ថុនៅក្នុងទីក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញ មិនមានប្រតិបត្តិការលកទិញនោះដែរ។
-->
អ្នកឧកញ៉ាបានបញ្ជាក់ថា “ខ្ញុំចង់បញ្ចាក់ជូនបងប្អូនជាថ្មីម្តងទៀតអចលនទ្រព្យ៤ប្រភេទ នៅតែមានតម្រូវការក្នុងទីផ្សារ”។

អចលនទ្រព្យទាំងនោះរួមមានដូចជា ទី១ ដីដែលមានតម្លៃ ក្រោម១០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់សាងសង់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស នៅតែមានប្រតិបត្តិការលក់ទិញ ជាហូរហែរ នោះមានន័យថា ការបង្កើតរោងចក្រនៅកម្ពុជាបន្តកើនឡើង។
ទី២ ដីស្ថិតនៅទីតាំងល្អ ក្នុងទីក្រុងភ្នំពេញ ហើយតម្លៃក្រោមទីផ្សារ ចន្លោះពី៣០%ទៅ៥០% នៅតែមានអ្នកទិញ។ ទី៣ អ្នកទិញផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួននៅតែទិញ តែមិនមានអ្នកទិញទុកចំណេញទៀតទេ និងទី៤. ផ្ទះតម្លៃសមរម្យ ឬខុនដូតម្លៃសមរម្យ នៅតែមានតំរូវការខ្ពស់ សម្រាប់ទីតាំងក្នុងក្រុងភ្នំពេញ៕
