ក្រុមហ៊ុនBDH TMHវិនិយោគបង្កើតស្ថានីយ៍ភ្ញាស់កូនមាន់ នៅខេត្តកំពង់ឆ្នាំង

0

ដោយៈ ចំណាន

    កំពង់ឆ្នាំងៈ ​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​លោកឌិត​ ទីណាកាលពីចុងសប្តាហ៍មុន​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយ៍ ភ្ញាស់កូនមាន់របស់ក្រុមហ៊ុនBDH TMH នៅខេត្តកំពង់ឆ្នាំង។

ស្ថានីយនេះ នឹងជួយផ្គត់ផ្គង់កូនមាន់មានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច សម្រាប់ផ្គត់ផ្គង់ជូនប្រជាកសិករកម្ពុជា​។

នេះគឺជំហានដំបូងនៃការវិនិយោគរបស់ក្រុមហ៊ុន BDH TMH នៅកម្ពុជា ដែលទៅមុខនឹងបន្តពង្រីកការភ្ញាស់កូនមាន់ និងការបង្កាត់ពូជមាន់។ ក្រសួងកសិកម្មនឹងបន្តគាំទ្រនិងជ្រោមជ្រែង ការវិនិយោគនិងការអភិវឌ្ឍន៍ ដើម្បីឲ្យអនុវិស័យផលិតកម្មសត្វមាន់ រីកចម្រើននិងមានភាពប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here