រូបភាពប្រាសាទអង្គរវត្ត។ រូបថត៖ សហការី
ដោយ ម៉ាណេត
សៀមរាបៈ ជាការចេញដំណើរសម្រាប់គំរោងទីក្រុងឆ្លាតវៃ រដ្ឋបាលខេត្តសៀមរាបបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Minebea (Cambodia) Co.,Ltd នៃប្រទេសជប៉ុនតម្លើងអំពូល LEDs បន្ថែមរបស់ក្រុមហ៊ុន Minebea និងបណ្តាញ Hardware ឥតខ្សែរ ដើម្បីបង្តើតប្រព័ន្ធគ្រប់គ្រងទីក្រុងវៃឆ្លាតក្នុងខេត្តសៀមរាប។
ផ្សាររាត្រី Pub Street នៅខេត្តសៀមរាប។ រូបថត៖សហការី
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងរដ្ឋបាលខេត្តសៀមរាបកាលពីពេលថ្មីៗនេះនៅរដ្ឋបាលខេត្តសៀមរាប ជាមួយប្រតិភក្រុមហ៊ុន មីនីបៀ (ខេមបូឌា) Minebea (Cambodia)Co.,Ltd នៃប្រទេសជប៉ុនស្តីពី ការតម្លើងអំពូល LEDs បន្ថែមរបស់ក្រុមហ៊ុន Minebea និងបណ្តាញ Hardware ឥតខ្សែរ ដើម្បីបង្តើតប្រព័ន្ធគ្រប់គ្រងទីក្រុងវៃឆ្លាតក្នុងខេត្តសៀមរាប។
-->
រដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែមីនា ក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជនស្ដីពី ការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូន លោកឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា ររដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចំណាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ បានអនុញ្ញាតឲ្យមានការបង្កើតទីក្រុងឆ្លាតវៃ (Smart City)។
នៅឆ្នាំ២០២០ ទីក្រុងសៀមរាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនរៀបចំវេទិកសាធារណៈ-ឯកជន ស្តីពីការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុនលើកទី២។ នៅពាក់កណ្តាល ខែមីនាឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន បានបញ្ជូនអ្នកបច្ចេកទេសមកសិក្សា ដំឡើងផ្កាយរណប គាំទ្រដល់ការងាររៀបចំស្ថានីយវាស់វែង អចិន្រ្តៃយ៍នៅព្រះរាជាណចកម្រកម្ពុជា ដើម្បីបម្រើដល់ការវាស់វែង និងផលិតផែនទី៕