សម្រស់ស្ពានហាលនៃប្រាសាទបេងមាលា ទាក់ទាញចិត្តអ្នកស្រលាញ់អរិយធ៌មជាតិ

ចែករំលែក

ដោយៈ ចំណាន

    កំពង់ធំៈ ស្ពានហាលខាងកើតប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ មានភាពរឹងមាំ និងមានសោភ័ណភាពគួរឱ្យទាក់ទាញ ក្រោយពេលអ្នកជំនាញការ នៃអាជ្ញាធរជាតិអប្សរាបានជួសជុល និងពង្រឹងឡើងវិញ។

ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា  ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។

បច្ចុប្បន្ន ស្ពានហាលនេះសាធារណជន អាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា
លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលា ដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។

អ្នកជំនាញរូបនេះបញ្ជាក់ថា ក្រោយពេលជួសជុលស្ពានហាលនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ ថែរទាំត្រួតពិនិត្យជាប្រចាំ សម្អាតស្មៅ ឬរុក្ខជាតិ ចៀសវាងការបង្កការខូចខាតដល់រចនាសម្ពន្ធស្ពានហាលជាបន្តទៀត”។ លោកបន្តថា “ក្រុមការងារបានបង្ហាញការសប្បាយរីករាយ ក្នុងការរួមចំណែកជួសជុលមរតក ដូនតា ជាប្រវត្តិសាស្ត្រមួយថ្មី និងបានទាក់ទាញទេសចរ មកទស្សនាប្រាសាទបេងមាលាបន្ថែមទៀត”។

គម្រោងជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលា ក្នុងដំណាក់កាលទី១ មានប្រវែងបណ្តោយ១០០ម៉ែត្រ ទទឹង១៣ម៉ែត្រ ដែលជាកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា ក្រោមការឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ -ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន៕

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា
លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា
ប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ
ប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ
ប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ
ប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ
ប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ
ប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ

អត្ថបទ: យី សុថា

រូបភាព: ស៊ិន ប្រណី


ចែករំលែក