(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអបអរសាទរប្រទេសកម្ពុជាដែលបានជាប់ចំណាត់ថ្នាក់លេខ៧ ជា «ប្រទេសល្អបំផុត សម្តៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦»។ នេះបើយោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ GoAbroad / SEA Infographics។
ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ និងធ្វើឡើងដោយប្រភពនៃស្ថាប័ន GoAbroad ដែល គោលដៅនៃប្រទេសទាំងនេះ ត្រូវបានបង្ហាញថា មានភាពលេចធ្លោ សម្រាប់ឱកាសការងារ តុល្យភាពការងារ-ជីវិត និងគុណភាពជីវិតនៅឆ្នាំ ២០២៦។
សម្រាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើ កូរ៉េខាងត្បូង, បារាំង (ជាប់លេខ២) និងជប៉ុន (ជាប់លេខ៣)។ ដោយឡែក ប្រទេសកម្ពុជា ត្រូវបានគេឲ្យជាប់លេខ ៧ នៅក្នុងចំណាត់ថ្នាក់នេះ ដោយសារ តម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅបានយ៉ាងសមរម្យ ដោយផ្អែកលើប្រាក់ខែបង្រៀន ខណៈពេលដែលអាច បង្កើតឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងនោះ រួមទាំងមធ្យោបាយក្នុងការធ្វើដំណើរ ប្រកបដោយចីរភាព ផងដែរ៕






