តើ​ស្តេច​ស៊ុល​តង់​នៃ​ប្រុយ​ណេ​មាន​ទ្រព្យ​ប៉ុន្មាន?

0

ដោយ​ វុត្ថា​

ប្រុយ​ណេៈ​ ស្ដេច​ស៊ុល​តង់​នៃ​ប្រុយ​ណេ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​។ ទ្រព្យសម្បត្តិ​របស់​សម្តេច​អង្គ​នេះ​ បើ​រាប់​ចាប់តាំង​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ព្រះអង្គ​ម្ចាស់​អង្គ​នេះ​មាន​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ​រាប់បញ្ចូល​ទាំង​ទ្រព្យសម្បត្តិ​ ដែល​មាន​រហូតដល់​បច្ចុប្បន្ន​នេះ​។

ស្ដេច​ស៊ុល​តង់​បាន​កាន់​តំណែង​ ជា​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ រហូតដល់​គាត់​ត្រូវ​បាន​ជំនួស​ដោយ​លោក​ Bill​ Gates​ ។ នៅ​ចុង​ទសវត្ស​ឆ្នាំ១៩៩០​ ដោយ​បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ១​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​និង​ការ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ ដោយ​បងប្រុស​របស់​គាត់​គឺ​ព្រះអង្គ​ម្ចាស់​ Jefri​។

នៅក្នុង​ឆ្នាំ២០១៨​ សារព័ត៌មាន​ Forbes​ បាន​ចាត់​ថ្នាក់​ស្តេច​អង្គ​នេះ​ថា​ ជាម​ហា​សេដ្ឋី​លំដាប់​ទី៤នៅ​លើ​ពិភពលោក​ ដែល​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន២០ពាន់​លាន​ដុល្លារ​។

ស្តេច​ស៊ុល​តង់​អាច​រក​ប្រាក់​បាន១០០ដុល្លារ​ក្នុង​មួយ​វិនាទី​ ពី​ប្រាក់ចំណូល​ និង​ការ​វិនិយោគ​លើ​វិស័យ​ប្រេង​នៅក្នុង​ប្រទេស​រប់​ស់​ខ្លួន​។ ប្រាក់ចំណូល​នេះ​មាន​រហូតដល់​ ចំនួន​ប្រហែល២ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​គាត់​ប្រែប្រួល​យ៉ាង​ខ្លាំង​អាស្រ័យ​លើក​ត្តា​មួយចំនួន​ដែល​សំខាន់​បំផុត​ គឺ​ប្រែប្រួល​លើ​តម្លៃ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដែល​ជា​ប្រភព​នៃ​ប្រាក់​ដ៏​សំខាន់​របស់​ស្តេច​អង្គ​នេះ​។

ស្ដេច​ស៊ុល​តង់​បាន​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន​ ដើម្បី​ជួយ​ទ្រទ្រង់​រូបិយប័ណ្ណ​និង​ទីផ្សារ​ភាគហ៊ុន​នៅក្នុង​ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​ កំឡុង​ពេល​វិបត្តិសេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ​ ១៩៩៧​-១៩៩៨​។ ជាមួយគ្នា​នេះ​ ត្រូវ​បាន​រាយការណ៍​ថា​ស្តេច​ស៊ុល​តង់​បាន​លក់​ទ្រព្យសម្បត្តិ​ខ្លួន​យ៉ាងហោចណាស់៣០០លាន​ដុល្លារ​ ដើម្បី​យក​ប្រាក់​ឲ្យ​ទៅកាន់​ប្រទេសជិតខាង​នៅ​អាស៊ី​អាគ្នេយ៍​ខ្ចី​សម្រាប់​ប្រើប្រាស់​។

ស្តេច​ដែល​មាន​លុយ​ច្រើន​រូប​នេះ​ ក៏បាន​គាំទ្រ​ដល់​សកម្មភាព​ Ollie​ North​ នៃ​រឿង​អ៊ីរ៉ង់​ Contra​ ក្នុង​កំឡុង​ពេល​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោ​ករ៉ូ​ណាល់​ រី​ហ្គិន​ នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​ ដោយមាន​ការ​បរិច្ចាគ​ប្រាក់១០លាន​ដុល្លារ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here