ដោយ: សហសេវិក
អន្តរជាតិ: លោកមហាសេដ្ឋី Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms និងភរិយា បានទិញលំនៅឋានដែលមានតម្លៃ១៧០លានដុល្លារអាមេរិកនៅលើ «Billionaire bunker» ដែលជាកោះឯកជនមួយក្នុងឆកសមុទ្រ Biscayne នៃទីក្រុង Miami របស់អាមេរិក។
កោះនេះជាកោះឯកជន ហើយផ្លូវថ្នល់ និងទីលានវាយកូនហ្គោលលើកោះមិនត្រូវបានបើកចំហសម្រាប់សាធារណជននោះទេ ដែលធ្វើឱ្យកោះនេះទទួលបានរហស្សនាមថា «Billionaire bunker» ។
តួលេខខាងលើជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយនៅទីក្រុង Miami សម្រាប់ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ Vlad Doronin បានលក់លំនៅឋាន Star Island ក្នុងតម្លៃ១២០លានដុល្លារអាមេរិករបស់អ្នក ក្នុងឆ្នាំ២០២៥។

លោក Zuckerberg រួមជាមួយមហាសេដ្ឋីផ្សេងទៀតនៅតំបន់ Silicon Valley នៃរដ្ឋ California កំពុងទិញផ្ទះថ្លៃកប់ពពកនៅទីក្រុង Miami បន្ទាប់ពីអាជ្ញាធររដ្ឋ California បានដាក់នូវសំណើយកពន្ធលើមហាសេដ្ឋី។
លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Alphabet បានវិនិយោគប្រាក់ចំនួន១៨៨លានដុល្លារអាមេរិកលើលំនៅឋានចំនួន៣ នៅទីក្រុង Miami ហើយលោក Sergey Brin សហស្ថាបនិកម្នាក់ទៀតទិញផ្ទះតម្លៃ៥០លានដុល្លារអាមេរិកនៅលើឆ្នេរ Miami Beach។
គេនៅមិនទាន់ដឹងច្បាស់ទេថា តើលំនៅឋានដែលលោក Zuckerberg បានទិញនៅទីក្រុង Miami នោះ នឹងក្លាយជាលំនៅឋានអចិន្ត្រៃយ៍របស់លោកឬយ៉ាងណានោះទេ។ លោក Zuckerberg មានផ្ទះនៅទីក្រុង Palo Alto និង ទីក្រុងLake Tahoe រដ្ឋ California ក៏ដូចជានៅទីក្រុង Washington, DC និងកោះ Kauai នៅរដ្ឋហាវ៉ៃ៕ប្រភព: BLOOMBERG៕







