ដោយៈ ម៉ាលីនណា
អន្តរជាតិៈ ការងើបឡើងវិញនៃតម្លៃ “មាស” រយៈពេលខ្លីទើបតែចាប់ផ្តើម បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍មកនេះ។
ទោះជាយ៉ាងណាតម្លៃបច្ចុប្បន្ន នៅតែទាបជាងកម្រិតខ្ពស់បំផុតក្នុងខែមករា ឆ្នាំ២០២៦។
១. ភាពប្រែប្រួលខ្លាំង មិនទាន់មានស្ថេរភាពនៅឡើយទេ
តើហេតុអ្វីបានជាមាសមិនស្ថិតស្ថេរឥឡូវនេះ? មូលហេតុចម្បងគឺដោយសារសម្ពាធអវិជ្ជមាន (រយៈពេលខ្លី) អត្រាការប្រាក់ខ្ពស់ វិនិយោគិនចូលចិត្តUSD និងមូលបត្របំណុល ដុល្លារអាមេរិកនៅតែរឹងមាំ
និងវិនិយោគិនទទួលបានប្រាក់ចំណេញ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង។
២. នេះជាមូលហេតុដែលមាសធ្លាក់ចុះថ្មីៗនេះ
ការគាំទ្រវិជ្ជមាន ក្នុងរយៈពេលវែង គឺមានហានិភ័យសង្គ្រាម និងភូមិសាស្ត្រនយោបាយ (អ៊ីរ៉ង់ ភាពតានតឹងសកល)។ អតិផរណា បំណុលរដ្ឋាភិបាលកើនឡើង និងធនាគារកណ្តាលទិញមាសបន្ថែម។

៣. កត្តាទាំងនេះមានសុទិដ្ឋិនិយមសម្រាប់អនាគត
ស្ថាប័នធំៗភាគច្រើនមានសុទិដ្ឋិនិយម ដូចជា ធនាគារJ.P. Morgan បានព្យាករណ៍ថា តម្លៃមាសនឹងកើនរហូតដល់៦.៣០០ ដុល្លារនៅចុងឆ្នាំ ២០២៦។
ចំណែកGoldman Sachs បានកំណត់គោលដៅ តម្លៃមាសនឹងកើនដល់ប្រហែល៥.៤០០ដុល្លារក្នុងមួយអោនស៍។
៤. តើអ្នកគួរទិញឥឡូវនេះទេ?
ពេលវេលាល្អដើម្បីពិចារណាទិញ ប្រសិនបើ លោក អ្នកវិនិយោគរយៈពេលវែងចន្លោះពី១ ទៅ៣ឆ្នាំ។ អ្នកទទួលយកការប្រែប្រួលរយៈពេលខ្លី។ អ្នកទិញបន្តិចម្តងៗ (មិនមែនទាំងអស់ក្នុងពេលតែមួយទេ) ពីព្រោះតម្លៃបច្ចុប្បន្ន បន្ទាប់ពីការកែតម្រូវការបញ្ចុះតម្លៃ។
ផ្ទុយទៅវិញ អ្នកវិនិយោគត្រូវប្រយ័ត្នប្រសិនបើ ទី១ អ្នកចង់បានប្រាក់ចំណេញរហ័ស ទី២ អ្នកភ័យស្លន់ស្លោ នៅពេលដែលតម្លៃធ្លាក់ចុះ ទី៣ អ្នកវិនិយោគប្រាក់ទាំងអស់ក្នុងពេលតែមួយ៕







