តោះទស្សនាសួនសាធារណៈCentral Parkអតីតព្រលានយន្តហោះពោធិ៍ចិនតុង

0

ដោយៈ ចំណាន

    ភ្នំពេញៈ អតីតព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង បានក្លាយ ជាCentral Park ដែលគ្រោងនឹងបើកដំណើរការ សម្រាប់សាធារណជនចូលទស្សនាកំសាន្ត នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។

ការរៀបចំនេះ ស្ថិតក្រោមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងនេះមានគោលបំណងបំប្លែងផ្ទៃដីដ៏ធំនេះ ឱ្យក្លាយជាទីកន្លែងសម្រាប់សម្រាកលំហែ និងកម្សាន្តនៅអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។ នៅទីតាំងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ក្នុងគោលបំណង បង្កើតជាសួនកម្សាន្តសាធារណៈ (Central Park) សម្រាប់ជូនពលរដ្ឋកម្សាន្តនៅអំឡុងចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ការរៀបចំនេះ ជាការប្រែក្លាយផ្ទៃដីអាកាសយានដ្ឋានចាស់ ឱ្យទៅជាគម្រោងអភិវឌ្ឍន៍ទីក្រុងបៃតង អភិរក្សតម្លៃប្រវត្តិសាស្ត្រកម្ពុជា រក្សានូវការចងចាំ និងតម្លៃបេតិកភណ្ឌ នៃព្រលានយន្តហោះពោធិ៍ចិនតុង និងជាកន្លែងកម្សាន្តដ៏សំខាន់មួយ នៅកណ្តាលរាជធានីភ្នំពេញ។

គំនិតផ្តួចផ្តើមនេះ បង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតទីធ្លាបៃតងទៅជាទីក្រុងអេប៉ុង និងកន្លែងកម្សាន្តបន្ថែមសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាជួយលើកកម្ពស់វប្បធម៌វិស័យទេស​ចរណ៍កម្ពុជា សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បន្ថែមពីនេះទីតាំងថ្មីនេះក៏ត្រូវបានរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនផងដែរ បន្ទាប់ពីផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)៕

 

 

 

Join Channel៖ https://t.me/BusinessCondoCambia #TechoInternationalAirport #KTI #រាជធានីភ្នំពេញ #អភិវឌ្ឍប្រទេសជាតិ #ដេីម្បីប្រជាជនកម្ពុជា​ #កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ #បេះដូងកម្ពុជា #សេដ្ឋកិច្ច #នយោបាយ #ពាណិជ្ជកម្ម #ហិរញ្ញវត្ថុ #វប្បធម៌ #ប្រពៃណី #ប្រវត្តិសាស្ត្រ #ទេសចរណ៍ #ទីក្រុងទំនើប #ដែនដីសុភមង្គល #សេវាកម្មល្អ #ម្ហូបឆ្ងាញ់ #ទំនាក់ទំនងអន្តរជាតិ #បរិវត្តកម្មឌីជីថល #បច្ចេកវិទ្យា #ឧស្សាហកម្ម #ប៉ូលសេដ្ឋកិច្ចទី១ #ជឿជាក់លើកម្ពុជា #ខ្មែរធ្វើបាន #កម្ពុជាមាតុភូមិខ្ញុំ #ភូមិ1សហគមន៏1

LEAVE A REPLY

Please enter your comment!
Please enter your name here