អ្នកឧកញ៉ាគិត ម៉េងបើកកិច្ចប្រជុំទាក់ទងបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត ក្នុងវិស័យប្រេងឥន្ទនៈ ឧស្ម័ន

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េងបានកិច្ចប្រជុំពិភាក្សាស្តីពី “បញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងវិស័យប្រេងឥន្ទនៈ ឧស្ម័ន និងថាមពលនៅកម្ពុជា”។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមផងដែរ ពីសំណាក់សហប្រធានក្រុមការងារផ្នែកឯកជន តំណាងសភាពាណិជ្ជកម្មអន្តរជាតិ តំណាសមាគមជាតិ អន្តរជាតិក្រុមហ៊ុនឯកជនក្នុងវិស័យថាមពល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងរួមានដូចជា ១. ពិភាក្សាអំពីផលប៉ះពាល់ នៃការប្រែប្រួលតម្លៃប្រេងឥន្ទនៈ ឧស្ម័ន និងថាមពលជាសកលមកលើកម្ពុជា។ ២. ប្រមូលធាតុចូលពីវិស័យ​ឯកជន ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង៣. លើកកម្ពស់ការយល់ដឹង និងចែករំលែកអំពីបទប្បញ្ញាត្តិថ្មីៗ និងការសម្របសម្រួលផ្នែកពន្ធក្នុងវិស័យប្រេង និងឧស្ម័ន៕


ចែករំលែក