ទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូលកំពុងឈានចូលដំណាក់កាលថ្មីមួយ ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូលនាពេលបច្ចុប្បន្នកំពុងជួបប្រទះនឹងដំណាក់កាលអន្តរកាល ខណៈទិន្នន័យថ្មីបង្ហាញថា អត្រាការិយាល័យទំនេរបានកើនឡើងសន្សឹមៗ ដោយសារកំណើននៃការផ្គត់ផ្គង់អគារការិយាល័យថ្មី និងតម្រូវការជួល ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។

កាលពីឆ្នាំមុន អត្រាការិយាល័យទំនេរនៅក្នុងទីក្រុងសេអ៊ូលបានកើនឡើងដល់ចន្លោះពី៣ភាគរយទៅ៤ភាគរយ។ តួលេខនេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមានកម្រិតទាបបើប្រៀបធៀបទៅនឹងស្តង់ដារសកល។

លក្ខណៈពិសេសនៃទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូល គ្របដណ្ដប់ដោយតំបន់ពាណិជ្ជកម្មសំខាន់ៗចំនួន៣ រួមមានតំបន់ CBD តំបន់ GBD (Gangnam) និងតំបន់ YBD (Yeouido)។

តំបន់ CBD និងតំបន់ YBD បានជួបប្រទះការកើនឡើងតិចតួចនៃអត្រាការិយាល័យទំនេរខណៈទីផ្សារការិយាល័យនៅតំបន់ GBD នៅតែមានភាពរឹងមាំ ដោយសារតម្រូវការជួលពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា និងសាជីវកម្មធំៗ។

ទោះបីជាតម្រូវការជារួមបានថយចុះយ៉ាងណាក្តី ក៏តម្លៃជួលការិយាល័យជាមធ្យមបានបន្តកើនឡើង ដែលគាំទ្រដោយតម្រូវការជួលអគារការិយាល័យដែលមានគុណភាពខ្ពស់។

យ៉ាងណាមិញ ទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងរក្សាបានស្ថិរភាព ខណៈការផ្គត់ផ្គង់ថ្មីអាចធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ប្រភព: Chosunbiz៕


ចែករំលែក