ដោយៈ និស្ស័យ
អន្តរជាតិៈ ការប្រៀបធៀបជាក់ស្តែងឆ្នាំ២០២៥-២០២៦ នៃតម្លៃជួលការិយាល័យ នៅប្រទេសវៀតណាម ធៀបនឹងប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ) មានសភាពខុសគ្នាដូចម្តេច?។
១ វៀតណាម (ហូជីមិញ/ហាណូយ)
តម្លៃជួលការិយាល័យធ្វើការជាមធ្យម ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ សម្រាប់ការិយាល័យចំណាត់ថ្នាក់A នៅតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងមានតម្លៃចន្លោះពី៤៥ ដុល្លារ ទៅ៦៨ដុល្លារ ក្នុងម៉ែត្រការ៉េ។
ចំណែកការិយាល័យចំណាត់ថ្នាក់B មានតម្លៃចន្លោះ២៥ដុល្លារ ទៅ៤០ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំណែកចំណាត់ថ្នាក់C មានតម្លៃថោកជាង គឺចន្លោះពី១០ដុល្លារ ទៅ២០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

២ ម៉ាឡេស៊ី (កូឡាឡាំពួរ)
ទីក្រុងរីកចម្រើន និងមានសភាពរសរវើកនេះ តម្លៃជួលការិយាល័យធ្វើការ មានតម្លៃ14ដុល្លារក្នុងម៉ែត្រការ៉េ សម្រាប់ការិយាល័យខ្នាតមធ្យម។ ចំណែកការិយាល័យលំដាប់ខ្ពស់ឬប្រណីត មានតម្លៃជួល២៨ដុល្លារក្នុង១ម៉ែត្រការ៉េ។
តម្លៃនេះ អាស្រ័យលើតំបន់កណ្តាលរដ្ឋធានី ឬជាយក្រុង គឺមានតម្លៃចន្លោះពី8 ទៅ18ដុល្លារក្នុង១ម៉ែត្រការ៉េ៕







