ក្រសួងពិភាក្សាជាមួយក្រុមហ៊ុនថ្មីមួយដើម្បីអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Voestalpine Railway System Asia លើការជំរុញកិច្ចសហប្រតិបត្តិកា រអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធផ្លូវដែកនៅកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយលោក សំរ៉ងឌី ណាម៉ូ អនុរដ្ឋលេខា​ធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Voestalpine Railway System Asia ដោយមានការអញ្ជើញចូលរួមពីមន្ត្រីបច្ចេកទេសពាក់ព័ន្ធផងដែរ។

ជំនួបពិភាក្សានេះផ្ដោតសំខាន់ លើការជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា។កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាអំពីលទ្ធភាព ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនVoestalpine Railway System Asia ដែលជាក្រុមហ៊ុនផលិត ផ្ដត់ផ្គង់ និងថែរទាំផ្លូវដែករបស់ប្រទេសអូទ្រីស ដល់មន្ត្រីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន។

នេះជាកិច្ចពិភាក្សាការងារលើកទី២ បន្ទាប់ជំនួបពិភាក្សាការងារជាមួយប្រតិភូស្ថានទូតសាធារណរដ្ឋអូទ្រីស (ផ្នែកពាណិជ្ជកម្ម) និងក្រុមហ៊ុនឯកជនអូទ្រីស កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ៕


ចែករំលែក