បញ្ហាក្នុងវិស័យអចលនទ្រព្យត្រូវបានលើកយកមកជជែករវាងរដ្ឋ និងវិស័យឯកជន

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងវិស័យឯកជន បានកិច្ចប្រជុំពិនិត្យរួមគ្នាអំពីវឌ្ឍនភាពការងារ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងារ “ឌ””ផ្នែកសំណង់ និងអចលនទ្រព្យ”។

កិច្ចប្រជុំនេះ សហដឹកនាំដោយ លោកផារ៉ា មង្គល រដ្ឋលេខាធិ​ការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឧកញ៉ាបណ្ឌិត តាន់ មុន្នីវណ្ណ សហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជននិងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យរួមគ្នាអំពីវឌ្ឍនភាពការងារ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ និងរបាយការណ៍សង្ខេបអំពីសំណូមពររបស់វិស័យឯកជន ដែលបានស្នើមកក្រសួង តាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៃក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ”នាពេលកន្លងមក។

ជាលទ្ធផលកិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើរបាយការណ៍រួមមាន ទី១. វឌ្ឍនភាពការងារ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ ទី២.វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន។

ទី៣ ការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ (19th G-PSF)៕


ចែករំលែក